Random Posts

ចំណុច ៤យ៉ាងធ្វើឪ្យមេ (លោកប្រធាន)ពេញចិត្ត


យល់ដឹង៖ ជាការពិតណាស់ រាល់ការទំនាក់ទំនង ក្នុងសង្គមការងារ ក្នុងនាមយើងជាបុគ្កលិកថ្នាក់ទាប ឬក៏ពាក្យសម័ញ្ញថា បុគ្គលិកធម្មតា។ ការចេះយកចិត្ដទុកដាក់ចំពោះមេ (ប្រធាន) គឺជារឿងដ៏ល្អ​ ដែលអាចជម្រុញយើង អោយក្លាយទៅជាបុគ្គលិកឆ្នើម ឬក៏អាចមានដំណែងធំ​ ក្នុងទួនាទីនៃការងារភ្លាមៗ។ ចំណុចមួយចំនួនខាងក្រោមនេះ គឺគន្លះដ៏សំខាន់ ដែលអាចអោយមេ​ (ប្រធាន) ពេញចិត្ដយើង។

១ យកចិត្ដទុកដាក់ចំពោះការងារដែលមេដាក់អោយធ្វើ


កិច្ចការដំបូងដែលអ្នកត្រូវធ្វើអោយមេ អ្នកត្រូវតែបង្ហាញថាខ្លួនអ្នក ជាមនុស្សដែលធ្វើការដោយមានទំនួលខុសត្រូវខ្ពស់ និងខិតខំអស់ពីកម្លំាចិត្តដទៀតផង។ប្រសិនបើមិនទាន់ មានលក្ខណៈច្បាស់លាស់ទេ ចូរអ្នកទៅជួបមេ រួចស្នើសុំអោយគាត់ជួយបកស្រាយបន្ថែម។ អ្នកគួរតែបង្ហាញភាពជាម្ចាស់ការចំពោះការងារ និងបង្ហាញភាពប្រឹងប្រែងរបស់ខ្លួនអ្នកផ្ទាល់។

២ មានភាពច្នៃប្រឌិត និងម្ចាស់ការ


មានមនុស្សជាច្រើន តែងតែរងចំា និងការប្រាប់ការងារអំពីមេ នោះមានន័យថា ពួកគេហាក់បីដួចជាអសកម្មនឹងការងារណាស់ ម៉្យាងទៀត គេក៏ហាក់ដូចជាមិនដឹងអំពីជំហានដែលត្រូវដើរទៀតផង។ ដូច្នេះ អ្នកមិនត្រូវរង់ចាំមើលការចេញបញ្ជាពីមេ ឬរងចាំរហូតដល់ទទួលបានការស្ដីណែនាំអ្វីមួយពីថ្នាក់លើនោះទេ។ អ្នកគួរតែរិះរក មធ្យោបាយធ្វើកិច្ចអ្វីមួយអោយបានមុនមេជានិច្ច

៣ ក្លាយជាមិត្តល្អរបស់មេ


អ្នកគួរតែធ្វើខ្លួនអ្នកឪ្យជាមនុស្សគូរជាទីទុកចិត្តក្នុងការងារ ពីសំណាក់ថ្នាក់ដឹកនាំ។ អ្នកដឹកនាំ ឬប្រធានយើង តែងមានទំនោរណែនាំមនុស្ស ដែលពួកញគេស្រឡាញ់ និងចូលចិត្ត។ជាការពិតណាស់ យូរៗម្តងអ្នកគូរតែអញ្ចីញមេរបស់អ្នក ទៅហូបកាហ្វេ ហូបអាហារថ្ងែត្រង់ ឬ ទៅមើលកុនដែលកំពុងពេញនិយមជាដើម។ក្នុងឪកាសល្អបែបនេះ គឺវាសាកសមខ្លាំងណាស់ក្នុងការនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់យើង ម៉្យាងទៀត យើងកាន់តែមានភាពជិតស្និទ្ធជាមួយគាត់ ដូចមិត្ដភ័ក្រអញ្ចឹង។

៤ កុំយកកំហឹងទល់កំហល់


ខណៈពេលថ្នាក់ដឹកនាំ ឬមេរបស់យើង មានការខឹងសម្បារនឹងយើង ដោយសារតែយើងមានកំហុសខុសឆ្គងអ្វីមួយ ស្ថានភាពបែបនេះ ចូរអ្នកកុំជជែកយកឈ្នះចាញ់ជាមួយគាត់អោយសោះ។អ្នកគូរទប់កំហឹងនេះអោយបាន រួចចាំពេលក្រោយ ពេលដែលអ្នកមានឱកាស ចាំអ្នកលើកមកនិយាយ។ ធ្វើបែបនេះ វាជាកត្ដាមួយដ៏ល្អ ដែលអាចនាំអោយអ្នក​ គេចចេញពីការឈ្លោះគ្នា ជាមួយមេ។

Post a Comment

0 Comments