Random Posts

ល្បិច១០យ៉ាង ប្រើដើម្បីបោកប្រពន្ធ


-កត់លេខទូរស័ព្ទស្រីស្នេហ៍ដាក់ថាលោកនាយក

គុណប្រយោជន៏៖ពេលទុកទូរស័ព្ទចោល ស្រីស្នេហ៍ទូរស័ព្ទមកមានឈ្មោះនាយក នឹង ឃើញលើអេក្រង់ ប្រពន្ធច្បាស់ជាមិនហ៊ានលើកទេ ព្រោះឃើញលេខប្រធានរបស់ប្តី។

-ពេលមកពីដើរលេងវិញជ្រុលម៉ោង មកដល់ផ្ទះ មុនប្រពន្ធនិងម្តាយក្មេកបើកទ្វារឲ្យ ធ្វើជាមួម៉ៅខឹងពីនាយឲ្យហើយ។ ព្យាយាមបង្ហាញភាពទោមនស្សចំពោះមេដែលចេះតែប្រើធ្វើការមិនគិតពេលវេលា យប់ប្រលប់សោះ។

គុណប្រយោជន៍៖ប្រពន្ធនឹងច្បាស់ជាប្តូរពីខឹង មកប្រឹងអង្វរប្តីកុំឲ្យតូចចិត្តធ្វើអ្វី ត្បិតនេះជាការងារតម្រូវប្តីត្រូវតែធ្វើ ទាល់តែការងារសំខានហើយបានជាមេប្រើហួសម៉ោងដូច្នេះនោះ។

-ក្នុងករណីមកពីកៀកកើយស្រីស្នេហ៍ ជាប់ខ្លិនទឹកអប់របស់នាង កុំភ្លេចរកប្រេងខ្យល់ ឬប្រេងកុឡាលាបឲ្យពេញខ្លួន។

គុណប្រយោជន៍៖ទឹកអប់ក្លិនស្រាលជាងប្រេងខ្យល់ ពេលលាបវាពេញខ្លួនកាលណា ក្លិនវាជះពេញរាងកាយ ច្រមុះប្រពន្ធស្រង់ក្លិនទឹកអប់មិនដឹងទេ មិនតែប៉ុណ្ណោះនាងច្បាស់ជាភ័យព្រួយនឹងសុខភាពប្តី ជាជាងរឿងឈ្លោះប្រកែក។

-បន្ទាប់ពីទូរស័ព្ទចេញ និងទទួលទូរស័ព្ទ ឬសារពីស្រីស្នេហ៍ត្រូវលុបលេខ និងសារនោះចេញភ្លាមឲ្យអស់ពីទូរស័ព្ទ។

គុណប្រយោជន៍៖គ្មានសល់ដាន មិននាំបញ្ហាឲ្យប្រពន្ធសង្ស័យ

-បើជាប់រវល់ជាមួយស្រីស្នេហ៍មួយយប់មិនអាចមកផ្ទះបាន ត្រូវរកមិត្តភ័ក្តិប្រុសណាម្នាក់ឲ្យតេ(Call) ទៅប្រពន្ធថា យើងមកផ្ទះមិនបានទេ ព្រោះស្រវឹងខ្លាំងជប់លៀងនៅផ្ទះពួកម៉ាក។

គុណប្រយោជន៍៖ប្រពន្ធច្បាស់ជាមិនចង់ឲ្យប្តីមកផ្ទះទាំងអាការស្រវឹងដូច្នេះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយប្រពន្ធច្បាស់ជាធូរចិត្តបើប្តីសម្រាន្តមួយយប់ផ្ទះមិត្តភ័ក្តិ។

-ឧស្សាហ៍រកសុំធៀបការគេគឺសំបុត្រការណាដែលមិនទាន់សរសេរឈ្មោះភ្ញៀវ យើងយកមកសរសេរខ្លួនឯង។

គុណប្រយោជន៍៖មានធៀបការអញ្ញើញផ្លូវការបែបនេះ ប្រពន្ធពិតជាឃាត់ប្តីមិនឲ្យទៅហូបការនោះបានទេ។ នេះជាឱកាសបានចេញក្រៅដោយងាយស្រួល និងផ្លូវការទៀតផង។

-ពេលមកពីជួបស្រីស្នេហ៍វិញជ្រុលម៉ោង(មុននេះកុហកថាទៅហូបការ)ដូច្នេះត្រូវរកទិញស្រាស បន្តិចដើម្បីយកមកអកពេលជិតដល់មុខផ្ទះ រួចនិយាយដាក់មុខប្រពន្ធ។

គុណប្រយោជន៍៖ប្រពន្ធនឹងធុំក្លិនស្រ រួចជឿថាយើងមកពីហូបការពិតមែន។

-ពេលមកពីដើរលេងយប់ជ្រៅ ប្រពន្ធមិនបើកទ្វារឲ្យ ត្រូវធ្វើជាដេកផ្អែកខ្លួននឹងមាត់ទ្វារ រួចស្រែកខ្លាំងៗថា បើមិនព្រមបើកទ្វារឲ្យចូលផ្ទះទេ លុយប្រាក់ខែរង្វាន់ដែលមេបើកឲ្យ នៅក្នុងហោប៉ាវនេះច្បាស់ជាចោរលុកយកអស់មិនខានល្មមដល់ព្រឹក។

គុណប្រយោជន៍៖ឮថាលុយមេទើបនឹងបើក ប្រពន្ធច្បាស់ជារត់បាក់- មកបើកទ្វារឲ្យចូលផ្ទះ ព្រោះខ្លាចចោរឮ។

-ពេលមកពីធ្វើការស្រីស្នេហ៍ហៅទៅជួបភ្លាម ត្រូវធ្វើជាឆ្លើយទូរស័ព្ទរបៀបគំហក និងក្តៅក្រហាយនៅមុខប្រពន្ធ។ធ្វើយ៉ាងណាឲ្យប្រពន្ធជឿថាយើងមិនចង់បាត់មុខ ពីប្រពន្ធ កូនទេ គឺចង់នៅផ្ទះជាងចង់ចេញក្រៅ។

គុណប្រយោជន៍៖ប្រពន្ធពិតជាលួចសរសើរប្តីដែលចេះគិតគួដល់ការជួបប្រពន្ធកូន តែធ្វើម្តេចបើការងារតម្រូវឲ្យរវល់ដូច្នេះ។

១០-ពេលទុកទូរស័ព្ទចោលកុំភ្លេចធ្វើជាសរសេរសារផ្ញើទៅលេខណាមួយ ដោយដាក់ថា យើងមិនចូលចិត្តដើរលេងនិងផឹកស៊ីចោលផ្ទះ ចោលប្រពន្ធកូនទេ។ រួចបន្ថែមថាក្រោយៗឈប់បបួលយើងទៀតយើងចង់ចំណាយពេលឲ្យបានច្រើនជាមួយប្រពន្ធ។

គុណប្រយោជន៍៖ពេលប្រពន្ធលួចអានសារនេះហើយ នាងច្បាស់ជាលួចញញឹមបិទមាត់មិនជិត។

Post a Comment

0 Comments