Random Posts

១២យ៉ាងដើម្បីបញ្ញាឈ្លាសវៃ

១.ជជែកគ្នាជានិច្ចកាលតែកុំវែងពេកកុំរំខានមិត្តរបស់អ្នក
២.និទានរឿងឬនិយាយរឿងកំប្លែងសើចលេងដោយកម្រ(បើនិយាយត្រូវខ្លី)
៣.មិននិយាយបញ្ចើចបញ្ចើរគេតបមកខ្លួនវិញ
៤.ជៀសវាងការនិយាយខ្សិបក្នុងចំណោមមនុស្សម្នាក់
៥.ជៀសវាងការនិយាយពីខ្លូនឯង
៦.ត្រូវហ៊ានទទួលស្គាល់ការពិតនិងបើកចិត្តទូលាយ
៧.ពេលនិយាយជាមួយនរណាម្នាក់ត្រូវសំលឹងមុខគេដើម្បីដឹងថាគេយល់ស្របឬអត់
៨.កុំនិយាយឬស្តាប់"ពាក្យនិន្ទា"និង"រឿងអាស្រូវ"
៩.កុំធ្វើត្រាប់គេព្រោះអ្នកដែលត្រូវគេធ្វើត្រាប់តាមរមែងអាម៉ាស់មុខជាធម្មតា ហើយគេមិនដែលភ្លេចទេនូវភាពអាម៉ាស់នេះ
១០.កុំពោលពាក្យគំរោះគំរើយដោយស្រែក ឬសំលុតខ្លាំងៗ។ ពាក្យអាក្រក់ៗនឹងលេចចេញដោយមិនដឹងខ្លួន ហើយភាពកោងកាចក៏នឹងកើតឡើងបន្ថែមទៀត
១១.ការសើចលឺៗជាភាពរីករាយសម្រាប់មនុស្សល្ងង់ឥតសណ្តាប់ធ្នាប់ប៉ុណ្ណោះ អ្នកដែលមានសីលធម៌ល្អគេគ្រាន់តែញញឹមតែមិនដែលសើចឡើយ
១២.អ្វីដែលអ្នកនិយាយចូរនិយាយឲច្បាស់ឲសមរម្យនិងប្រកបដោយស្នាមញញឹម៕

Post a Comment

0 Comments